តើប្រទេសកម្ពុជាមានស្ត្រីចំនួន ប៉ុន្មានភាគរយដែលបានចូលរួមអភិវឌ្ឍន៍ជាតិ?

ស្ត្រីក្នុងប្រទេសកម្ពុជាទំនងជាមិនត្រូវបានគេលើកទឹកចិត្តឲ្យចូលរួមប្រឡូកក្នុងវិស័យនានាទេដែលជាវិស័យ ជួយដល់ការអភិវឌ្ឍន៍ជាតិនោះព្រោះថាស្ត្រីមួយចំនួនត្រូវបានគៀបសង្កត់ពីផ្នត់សង្គមពីបុរាណ ឫម្តាយឪពុក និងមជ្ឈដ្ឋានជុំវិញខ្លួនផងដូច្នេះស្ត្រីមិនត្រូវបានសង្គមឲ្យតម្លៃ និងលើក ទឹកចិត្ត ឲ្យចូលរួមក្នុងវិស័យនយោបាយ ឫការអភិវឌ្ឍន៍ជាតិនោះទេ។ បើទោះបីជាកម្ពុជាបានសម្រេចនៅការវិវត្តន៍វិធានការទាក់ទងនឹងសិទ្ធិស្រ្តី ក៍ដោយស្ត្រីនៅតែទទួលរងការរើសអើង និងមិនបានទទួលនៅសិទ្ធិក្នុងការសម្រេចចិត្តរបស់ខ្លួនផងដែរ។

ប៉ុន្តែផ្នត់គំនិតសង្គមបុរាណដែលដក់ជាប់នឹងអារម្មណ៍របស់ម្តាយឪពុកគ្រប់គ្នានោះមិនបានយល់ពីតម្លៃនៃការចូលរួម របស់ស្ត្រីក្នុងការអភិវឌ្ឍន៍នោះទេតាមពិតស្ត្រីបានដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំការតាក់តែងគោល នយោបាយថែទំាសុខភាពនិងជាផ្នែកមួយក្នុងការបង្កើនកំលាំងការងារនោះស្ត្រីនឹងមានឥទ្ធិពលក្នុងការផ្តល់ យោបល់ទៅក្នុងគោលនយោបាយក្នុងការរក្សារនៅសណ្តាប់ធ្នាប់សង្គមនិងអភិវឌ្ឍន៍ប្រទេសទំាងមូល។ ទោះបីជាយ៉ាងណាក្តីការកើនឡើងនៃភាគរយស្ត្រីដែលចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិពិតជាសំខាន់ណាស់។

ការផ្តល់ឱកាសដល់ស្រ្តីឲ្យចូលប្រឡូកក្នុងវិស័យនយោបាយដើម្បីសង្គមមួយមានការអភិវឌ្ឍន៍នោះគឺជារឿងមួយ ចាំបាច់ណាស់សំរាប់សង្គមនិមួយៗ។ ស្ត្រីមានតួនាទីជាអ្នកថែទាំកុមារនិងមានការយល់ដឹងពីកុមារ ច្រើនជាង បុរសដូច្នេះបើសិនជាមានចំនួនស្ត្រីនៅក្នុងរដ្ឋាភិបាលនោះស្ត្រីអាចតស៊ូមតិសំរាប់កុមារទៅតាមសេចក្តី ត្រូវការរបស់ គេហើយស្ត្រីមិនត្រឹមតែទាមទារនៅសិទ្ធសេរីភាពដែលកុមារត្រូវការនោះទេថែមទាំងបាន ជួយលើកកម្ពស់ដល់ស្ត្រីទន់ខ្សោយគ្នាឯងទៀតផង។

បើនិយាយពីទិដ្ឋភាពជាក់ស្តែងនៅកម្ពុជានាពេលបច្ចុប្បន្នវិញស្ត្រីមានសកម្មភាពនយោបាយនៅតែស្ថិតនៅ ក្នុងស្ថានភាពតូចចង្អៀតនិងប្រឈមក្នុងការទទួលបានឱកាសចូលរួមប្រកួតប្រជែងឈរឈ្មោះបោះឆ្នោតផង ដែរប៉ុន្តែមិនមែនមានន័យស្រ្តីមិនមានតួនាទីនៅក្នុងជួររដ្ឋាភិបាលនោះទេគឺមានខ្លះៗហើយដូចជា៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្ររដ្ឋលេខាធិការជាដើមហើយបើសរុបទាំងអស់នោះស្ត្រីដែលជាមន្ត្រីរាជការនៅក្នុងជួររដ្ឋាភិបាល មានត្រឹមតែ២០ភាគរយប៉ុណ្ណោះនៃមន្ត្រីរាជការសរុបប្រមាណ៥០ភាគរយដែលជាស្ត្រី។ទាក់ទងនឹងចំនុចនេះ យើងមើលឃើញថាស្ត្រីមិនបានទទួលការអប់រំខ្ពស់ដូចជាបុរសទេ។

ស្ត្រីមិនបានទទួលបានការអប់រំពេញលេញដូចបុរស់ជាការបាត់បង់នៅកំលាំងចលករមួយផ្នែកធំក្នុងការអភិវឌ្ឍន៍។ នេះគឺបណ្តាលមកពីស្រ្តីការមមាញឹក និងកាតព្វកិច្ចរបស់ស្ត្រីក្នុងផ្ទះ និងរបរចិញ្ចឹមជីវិត។ ក្រៅពីមិនបានទទួលការអប់រំស្ត្រីខ្វះការគាំទ្រ និលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសារ និងសហគមន៍របស់ខ្លួន ឫពីសង្គម។ ភាពក្រីក្រក៍ជាកត្តាមួយដែលរារាំងស្ត្រីទទួលបានសិទ្ធិផ្សេងៗដែលពួកគេមាន។

ថ្វីត្បិតតែកម្ពុជាបច្ចុប្បន្ននេះពុំសូវសម្បូរទៅដោយថ្នាក់ដឹកនាំដែលជាស្ត្រីក៍ដោយប៉ុន្តែកម្ពុជាត្រូវបានគេមើល ឃើញថាមានកំលាំងយុវជនស្រីៗជាច្រើនបានចូលប្រឡូកក្នុងវិស័យនយោបាយនិងសង្គមហើយនាប៉ុន្មានឆ្នាំ ចុងក្រោយនេះសកម្មភាពរបស់ស្ត្រីវ័យក្មេងទាំងនោះបានចូលរួមក្នុងសកម្មភាពសង្គមដូចជាការចូលរួម ដឹកនាំសកម្មភាពសម្បុរសធម៌យុវជននិងបរិស្ថានចូលរួមកិច្ចការរបស់គណៈបក្ដឹកនាំស្ត្រីធ្វើយុទ្ធនាការលុប បំបាត់អំពើហឹង្សាលើស្ត្រី.ល.ហើយទាំងអស់នេះសុទ្ធសឹងតែជាសកម្មភាពដែលពួកគេចង់បង្ហាញទៅ កាន់សាធារណៈដើម្បីបង្ហាញពីសមត្ថភាពនិងឆន្ទៈរបស់ពួកគេនៅក្នុងសង្គម។

សារៈសំខាន់ចម្បងចំពោះការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍន៍អាចចូលរួមធ្វើសេចក្តីសម្រេចចិត្តលើការងារ សំខាន់ៗដែលពាក់ព័ន្ធនឹងអនាគតសហគមន៍របស់ពួកគេមានសុខុមាលភាពនិងការអភិវឌ្ឍន៍សហគមន៍ ដែលស្របទៅនឹងតម្រូវការម្យ៉ាងវិញទៀតការចូលរួមរបស់ស្រ្តីជាមួយនឹងបុរសក្នុងការអភិវឌ្ឍន៍ អាចកាត់បន្ថយភាពក្រីក្រក្នុងគ្រួសារនិងសង្គមជាតិបានដូច្នេះស្ត្រីត្រូវតែទទួលបានសិទ្ធិការបោះឆ្នោត ឈរឈ្មោះឲ្យគេបោះឆ្នោតរៀបចំការបោះឆ្នោតនិងកាន់តំណែងក្នុងការិយាល័យសាធារណៈដូចបុរសដែរ។

By yuong096